ក្រសួងផែនការ ស្នើដល់អភិបាល រាជធានី-ខេត្ត កំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ តាមការស្នើសុំអំឡុង កូវីដ-១៩ ដើម្បីឧបត្ថម្ភជាសាច់ប្រាក់ជូនពួកគាត់
ភ្នំពេញ ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានស្នើដល់អភិបាល រាជធានី-ខេត្ត ជួយសហការ និងតាមដានដំណើរការឲ្យបានជាប់ជាប្រចាំ ក្នុងការកំណត់អត្ត សញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹង កូវីដ-១៩ មានភាព ច្បាស់លាស់ និងពិតប្រាកដ សម្រាប់ការឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ របស់ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុង ពេលប្រយុទ្ធនឹង កូវីដ-១៩ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកែប លោក ឆាយ ថន មានប្រសាសន៍ថា «ដោយសារពេលនេះ មានវត្តមានរបស់ ឯកឧត្តមអភិបាលនៃ គណៈអភិបាលខេត្ត ដូច្នេះខ្ញុំសូមស្នើ ឯកឧត្តម មេត្តាជួយសហការ និង តាមដានដំណើរ ការការងា រនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាងឲ្យបានប្រតិកម្ម ពីប្រជាជននៅពេល ដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្តការផ្តល់អន្តរាគមន៍ ដូចយើងទទួលបាន បទពិសោធន៍កន្លងមក ប្រជាជនខ្លះគាត់មិនចាប់អារម្មណ៍ពេលយើងចុះសម្ភាសន៍ ប៉ុន្តែនៅពេលគាត់ត្រូវការ ឬឃើញគេនៅជិតក្នុងភូមិជាមួយគ្នាទទួលបានផលប្រយោជន៍ ពេលនោះចាប់ផ្តើមប្រតិកម្ម»។
លោកបន្ដថា «បើយើងទទួលបានលទ្ធផលល្អ និង មិនមានប្រតិកម្ម ជាពិសេសអន្តរាគមន៍ ដែលបានផ្តល់ដល់អ្នកដែលកំពុងអត់ពិតប្រាកដនោះ គឺប្រជាជននឹងផ្តល់កិត្តិយស និង ការកោតសរសើរយ៉ាងពិតប្រាកដដល់អាជ្ញាធរមូលដ្ឋាន និង ខេត្តដែលអនុវត្តការងារ ប្រកបដោយតម្លាភាព»។
លោកបន្ថែមថា តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងផែនការបាននឹងកំពុងរៀប ចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដែលមួយតំបន់ជនបទ ឲ្យបានចប់សព្វគ្រប់មុន ដំណាច់ ខែឧសភា ឆ្នាំ២០២០ និងតំបន់ទីប្រជុំជនឲ្យបានមុនដំណាច់ ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់អត្តសញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និង ត្រូវមានការពិគ្រោះ យោបល់ជាមួយភូមិ និងឃុំ ករណីមានការដកចេញនូវ គ្រួសារណាដែលមានជីវភាព លេចធ្លោ៕ E B